អត្ថន័យពិតប្រាកដរបស់ពាក្យ​ "Web Design" ?

“Web Design”​ ជាពាក្យដែលយើងធ្លាប់បានលឺជាប្រចាំ តែមិនប្រាកដថាយល់ពាក្រនេះទាំងស្រុង នោះទេ  ។  នៅក្នុងអត្ថបទនេះខ្ញុំនឹងអធិប្បាយអំពីពាក្យថា “Web Design” នៅក្នុងទិដ្ធភាពមួយ ដែលអាចធ្វើឲ្យ យើងមានការចាប់អារម្មណ៍ទៅលើ “Web Design” កាន់តែខ្លាំងឡើង ។

Cambodia HTML


មនុស្សភាគច្រើនគិតថា Design គឺការធ្វើឲ្យស្រស់ស្អាត

ពាក្យថា "Design" ឫប្រែជាភាសាខ្មែរថា "ការរចនា" មិនមែនមានន័យថាគ្រាន់តែធ្វើឲ្យស្អាតប៉ុណ្ណោះទេ ។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺហើយពេល Project Manager ឫផ្នែក Business ប្រាប់ក្រុមការងាររបស់ខ្លួនថា ចង់បានអ្វីហើយផ្ញើឲ្យ Designer រចនាចេញមក ហើយ Designer ក៏ចូលទៅវែបដើម្បីមើល Trends ដែលកំពុងចាប់អារម្មណ៍នៅខណៈនោះ  ឫអាចពិនិត្យមើលថា ក្រុមហ៊ុន ឫអាជីវមក្មដែលដំណើរការ ស្រដៀងយើង គេរចនាគម្រោងយ៉ាងណា ហើយក៏មកធ្វើការកែតម្រូវបន្ដិតបន្ទួច ហើយក៏រួចរាល់ តួនាទីរបស់ Designer តែនេះជារឿងដែរមិនត្រឹមត្រូវ ។

សន្មត់ថា អ្នកកំពុងតែចង់មានទំនាក់ទំនងជាមួយមនុស្សស្រីម្នាក់ ដែលមានមុខមាត់រូបរាង ស្រស់ស្អាត ព្រមជាមួយបុគ្គលិកលក្ខណះល្អ ធ្វើឲ្យមនុស្សស្រីម្នាក់នោះ ព្រមបើកចិត្តទទួលយកអ្នក  តែនៅពេលសេបគប់គ្នាមិនបានប៉ុនន្មាន គេក៏យល់ថា អ្នកមិនមានពេលគ្រប់គ្រាន់ឲ្យគា ឫមិនមានសម្ថភាពក្នុងការមើលថែនាង ។

ការរចនា Design ក៏ដូចគ្នា ភាពស្រស់ស្អាតគ្រាន់តែជាផ្នែកមួយក្នុងការ Design ដែលនឹងជួយ គម្រោងដែរអ្នកបានរចនាចេញមកមានការចាប់អារម្មណ៍ច្រើនឡើងនៅក្នុងខ្សែរភ្នែក Users ។


Design គឺការកែរបញ្ហា

នៅពេលណាមានការបដិប័ត្ដិ ត្រូតែមានបញ្ហាគ្រាន់តែបញ្ហានោះធំ ឫតូច ។ ការរចនា Design មានទុកសម្រាប់កែរបញ្ហាផ្សេងៗដែលបានកើតឡើង ដើម្បីឲ្យ Users ពេញចិត្តក្នុងការប្រើប្រាស់

ការរចនាវែបសាយថ៍ យើងត្រូវមើលថា បញ្ហាគឺជាអ្វី ក្រោយមក ឲ្យយើងរកវិធីកែបញ្ហាទាំងនោះ ។ នៅពេលកែររួបហើយទើបយើងធ្វើវាឲ្យស្រស់ស្អាត កួរឲ្យចង់ប្រើ  គួរចងចាំថា "អ្នកអាចរចនាវែប បានស្អាតបំផុត តែថាបើវាមិនបានឆ្លើយតបទៅនឹងតម្រូវការរបស់ Users នោះវាក៏នៅតែជាវែបសាយថ៍ ដែរមិនពេញលក្ខណៈដដែល"


អតិថិជនមិនបានឆ្លាតជាងយើងទេ

ក្នុងការធ្វើឲ្យងតិថិជន យើងមិនគួរសួរថា ចង់បានវែបបែរណា? មានវែបជាឧទាហរណ៉អត់?   ។ សូមកុំភ្លេចថាការរចនាគឺការកែរបញ្ហា ចូរចាំថា "បញ្ហាគឺផ្សេងគ្នា ដំណោះស្រាយមួយមិនអាច យកមកដោះស្យាយរាលបញ្ហាទាំងអស់បានទេ" ។ 

ជាធម្មតា អតិថិជនតែងតែសម្លឹងមើលដៃគូជំនួញរបស់ខ្លន ហើយធ្វើការ Update ខ្លួនឯងតាម តែមិនបានពិចារណា​ថា វាអូខេជាមួយជំនួញយើងឬអត់  ។ តួនាទីរបស់យើងត្រូវណែនាំអ្វីដែរគូរធ្វើ ឲ្យអតិថិជន ដោយពិភាក្សារជាមួយគ្នាឲ្យបានញឹកញាប់ ដើម្បីស្វែងរកបញ្ហាឲ្យជួប ហើយ List មកថាមានបញ្ហាអ្វីខ្លះ ហើយ Designer នឹងរកវិធីដោះស្រាយបញ្ហាដែរល្អបំផុត ។

ទោះជាយ៉ាងនា ការសួរមតិយោបល់របស់អតិថិជន វាក៏ជារឿងចាំបាច់ដែរ តែអោយយើងសួរពី Look and feel ថាចង់បានបែបណា​ ដែលយើងនឹងយកមកប្រើនៅបេលយើងរកវិធីដោះស្រាយបានរួចរាល់ ។


កុំដើរតាមគន្លង Leader

Designer ភាគច្រើន នៅពេលទំនេរក៏ចូលទៅមើលវែបសាយថ៍ផ្សេងៗ ហើយយកមកប្រើប្រាស់ ។​ បញ្ហាផ្សេងៗរបស់វែបសាយថ៍ ត្រូវបានកែររួចហើយ​ ដែលវែបសាយថ៍ទាំងនេះនឹងមាន Leader ចាំមើលថែរហូត ។ ពាក្យថា Leader ខ្ញុំមានន័យថា វែបសាយថ៍ដែលមានការកែរបញ្ហាល្អ រហូតដល់មានការចម្លងតាម ។

ចង់ឲ្យយើងប្យាយាមកែរបញ្ហាតាមបែបរបស់យើង  តែប្រសិនបើមើលអ្នកដទៃ ត្រូវត្រួតពិនិត្យឲ្យ បានច្បាស់ជាមុនសិន ថាវាមានផលប៉ះពាល់នៅបេលក្រោយ​ ឫអត់?  យើងត្រូវមើលពីវិធីការគិត របស់គេ តែមិនត្រុវមើលពីលទ្ធផលរបស់គេជាសំខាន់ទេ


សរុប

យើងដឹងហើយថា ការរចនាគឺការកែរបញ្ហា គ្រប់យ៉ាងដែលធ្វើឡើងនឹងមានបញ្ហា ព្យាយាមរកបញ្ហាឲ្យជួប ហើយរកដំណោះស្រាយឲ្យត្រង់ចំណុច អ្វីដែលបិបាកនៅត្រង់ថា យើងនឹងកែរបញ្ហានេះយ៉ាងណា ឲ្យយើងស្វែងរកការជំរុញទឹកចិត្តនៅជុំវិញខ្លួន ប្រសិនបើអ្នកជាមនុស្សពូកែគិត ពូកែសង្កេត ។ សូមកុំព្យាយាមមើលស្រាលខ្លួនឯង កុំគិតថាខ្លួនឯងមិនអាច សាងអ្វីដែលថ្មីបានឲ្យសោះ ៕

Comments